Thursday, 28 May 2020

រមនីយដ្ឋានធម្មជាតិរលួស​ធំ ឬ ដីដុះ

រមនីយដ្ឋានធម្មជាតិរលួស​ធំ ឬ ដីដុះ

បើយើងធ្វើដំណើរឆ្លងកាត់ខេត្តឧត្តមានជ័យ យើងមិនភ្លេចចូលលេងរមនីយដ្ឋាន

ធម្មជាតិរលួស​ធំ ឬ ដីដុះឡើយ។

រមនីយដ្ឋានធម្មជាតិរលួស​ធំ ​ស្ថិតនៅក្នុងភូមិរលួស ស្ថិតនៅក្នុង ស្រុកសំរោង ខេត្តឧត្តរមានជ័យ ធ្វើដំណើរចេញពីក្រុងសំរោង​ចម្ងាយប្រហែល៣១គីឡូម៉ែត្រ។




នៅតាមផ្លូវរាបស្មើយើងឃើញមានដើមឈើនិងព្រៃឈើជាច្រើន ហើយនៅខាងឆ្វេងដែលមានជួរភ្នំដ៏វែងមួយដែលគេស្គាល់ច្បាស់ថាជាជួរភ្នំដងរែក។ក្រៅពីនេះ នៅមានផ្ទះអ្នកស្រុកនៅរាយប៉ាយតាមដងផ្លូវ លាយឡំជាមួយនឹង រណ្តៅទឹកតូចៗ ឡធ្យូង និង អណ្តូងទឹក​ដែលអ្នកស្រុកបានបង្កើតឡើងដើម្បីដោះស្រាយការរស់នៅប្រចាំថ្ងៃ។


ប្រៀបបីដូចជាប្រាសាទនៅក្នុងនៅក្នុងបាតរណ្តៅ ប៉ុន្តែ ពេលដែលយើងទៅទស្សនាជុំវិញទីនោះ យើងឃើញមានផ្ទាំងថ្មធំៗ រឹងមាំពណ៌ក្រហម ផុសចេញពីដីរាប ស្ទើតែគ្រប់ទីកន្លែង។បើយើងឈរក្បែរផ្ទាំងថ្មទាំងនោះ កំពស់របស់វា ហាក់ដូចជាខ្ពស់ណាស់ ប៉ុន្តែ កំពស់របស់វា បានត្រឹមតែយ៉ាងច្រើនត្រឹមតែប្រហែលជា៥ម៉ែត្រប៉ុណ្ណោះ។

 

ចំណែកដើមឈើជុំវិញទីនោះ បានរំលេចពណ៌បៃតង កាន់តែស្រស់ស្អាតថែមមួយកម្រឹតទៀត។ក្លិនក្រអូបនៃផ្កាព្រៃ ពិតជាក្រអូបមិនចាញ់សួននានាដែលបានរៀបចំនោះឡើយ។បើនិយាយពីសម្រស់ផ្កាព្រៃទាំងនោះ ស លឿង ក្រហម​ ស្វាយ ចម្រុះពណ៌ គួរឱ្យចង់គយគន់។


បន្ទាប់ពីការទស្សនាទិដ្ឋភាពទាំងនេះ មានកញ្ចុះតូច សម្រាប់ឈប់សម្រាក និង បរិភោគអាហារ។


ទេសភាពធម្មជាតិចម្លែកទាំងនេះ ពិតជាកម្រមានណាស់នៅបណ្តាខេត្តនានានៃប្រទេសកម្ពុជា។

Wednesday, 27 May 2020

BIRDS IN BANTEAYNEANG VILLAGE

នៅឆ្នាំ២០១៩មានសត្វកុកជាច្រើននាំគ្នាមកដេកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្បែរភ្នំបន្ទាយនាង។
ពេលនោះមានអ្នកមកទស្សនាច្រើនណាស់។
By 2019, a large number of bats have come to sleep in the vicinity of Banteay Neang.

There were a lot of visitors.

RED FISH IN KANDOL VILLAGE

នៅភូមិកណ្តោលឃុំទឹកថ្លាស្រុកសិរីសោភ័ណខេត្តបន្ទាយមានជ័យមានរមនីយដ្ឋានមួយដែលមានត្រី
ច្រើនដូចក្នុងរូបភាព។មានសួនជាច្រើន​ ទេសភាពស្អាត និង ចំណីអាហារឆ្ងាញ់តម្លៃសមរម្យ។
 In Kandol village, Teuk Thla commune, Serey Sophorn district, Banteay Meanchey province, has a resort with fish.

As much as the pictures are. There are many parks, beautiful landscapes and delicious food at reasonable prices.


WELCOME TO KHMER NATURE

WELCOME TO KHMER NATURE.I WANT TO SHOW SOME AREA IN MY VILLAGE. I WILL SHOW YOU ALL OF AREA IN CAMBODIA.YOU CAN COMMENT THE MANE OF VILLAGE THAT YOU WANT TO KNOW.
THANK FOR SUPPORT ME.
 VIDEO CLIP IN MY YOUTUBE CHANNEL:

 សួស្តី ទស្សនិកជនទាំងអស់គ្នា។ខ្ញុំចង់បង្ហាញពីទេសភាពដែលមាននៅក្នុងប្រទេសយើង​តាមភូមិនិងតំបន់នានាទៅដល់ទស្សនិកជនតាមដែលអាចធ្វើបាន។លោកអ្នកអាចផ្តល់មតិឬធ្វើសំណើរបាន។អរគុណសម្រាប់ការគាំទ្រ។
សម្រាប់វីដេអូបន្ថែមសូមចុចតំណភ្ជាប់ខាងក្រោម




រមនីយដ្ឋានធម្មជាតិរលួស​ធំ ឬ ដីដុះ

រមនីយដ្ឋានធម្មជាតិរលួស​ធំ ឬ ដីដុះ បើយើងធ្វើដំណើរឆ្លងកាត់ខេត្តឧត្តមានជ័យ យើងមិនភ្លេចចូលលេងរមនីយដ្ឋាន ធម្មជាតិរលួស​ធំ ឬ ដីដុះឡើយ។ រមន...